កាលាមសូត្រ

កាលាមសូត្រ
សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនា ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០យ៉ាងដូចខាងក្រោមនេះ
១ មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗ មិនមានហេតុផល។
២ មា បរម្បារាយ កុំប្រកាន់ជឿអ្វីដែលគេនិយាយតៗគ្នាមិនមានដើមចុង។
៣ មា ឥតិកិរាយ កុំប្រកាន់ជឿអ្វីដោយការភ្ញាក់ផ្អើល។
៤ មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមកគម្ពីររបស់ខ្លួន។
៥ មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹកដៅឬស្មានយក។
៦ មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគេ្នគ្នាន់ឬកាត់តម្រូវ។
៧ មា អាការបរិវិតកេ្កន កុំប្រកាន់ជឿអ្វីដោយអាងការត្រិះតិះតាមអាការះ។
៨ មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន។
៩ មា តព្វរូបតាយ កុំប្រកាន់ជឿថាអ្នកនេះជាអ្នកបា្រជ្ញគួរជឿតាម។
១០ មា សមណោ នោ គរុ កុំប្រកាន់ជឿថាសមណះជាគ្រូយើង។